អស់រយះពេលជាច្រើនឆ្នាំកន្លងផុតទៅមិត្តដែលធ្លាប់នៅរួមសុខរួមទុក្ខក្នុងគ្រាដែលតស៊ូនិង
ខិតខំប្រឹងប្រែងក្នុងគ្រាដែលកំពុងសិក្សាដែលរស់នៅក្នុងផ្ទះគ្រួសារតែមួយទោះបីមានអ្វីតិចក្តីឬច្រើនក្តី ក៏មិនណាយនោះដែរ។
ដោយសារតែការសិក្សាមានកម្រិតនិងលំដាប់ថ្នាក់ខុសគ្នាពួកយើងត្រូវសម្រេចចិត្តចាក់ចេញ
ពីក្រុមគ្រួសារមិត្តភាព ដើម្បីបន្តការសិក្សាឬតម្រូវការដែលខ្លួនពេញចិត្តរៀងៗខ្លួន។
ពេលនេះពួកយើងមានមុខរបរតួនាទីការងារសមល្មមនិងផ្គត់ផ្គងជីវភាពរស់នៅប្រចាំថ្ងៃនិងសមល្មមសម្រាប់បន្តការសិក្សា
ដើម្បីអនាគតដែលពួកយើងបានកំណត់គោលដៅរបស់ខ្លួនសម្រាប់ជីវិត និងគ្រួសារផង់ដែរ។
ប៉ុន្តែទោះបីជាយ៉ាងណា ពួកយើងក៏នៅនឹកចាំរឿងអតីតកាលដែលមិនអាចបំភ្លេចបាន នេះជាហេតុផលតែមួនគត់ដែលពួកយើងត្រូវរក្សានិងចង់ចាំមិនភ្លេច ទោះបីទៅដល់ទីណាក៏មិត្តភាពមួយនេះនៅតែចាំនៅតែនឹកគ្រប់ពេលវេលា ហើយវាក៏ជាមេរៀនដ៏ល្អបំផុតសម្រាប់យល់ពីអារម្មណ៍និងចិត្តដែល ពេលខ្លះតែងតែមានការប៉ះពាល់ពាក្យសម្តីបន្តិចបន្តួចក៏ដោយពួកយើងក៏មិនដែលគិតចាប់ជាកំហុស
ដាក់គ្នានោះឡើយ។
ជាចុងក្រោយនេះ បើសិនមិត្តនិងបងៗដែលកំពុងអាន សូមរក្សានិងកំណត់ទុកជាប្រវត្តិសាស្រ្តដើម្បីនៅពេលណាដែលពួកយើងបានជួបគ្នានិងបង្ហាញពីអារម្មណ៍
ពិតរំលឹករឿងចាស់ៗ នៅជុំគ្នាបែបគ្រួសារដូចពីមុននៅកន្លែងចាស់ មិត្តភ័ក្រ្តចាស់ និងអ្នកមានគុណដែលមិនអាចបំភ្លេចបាន ( Brother ) ។

No comments:
Post a Comment