ស្រាពាងផលិតដោយជនជាតិដើមភាគភាគតិចព្នង ដែលគេដឹងថា ជាប្រភេទស្រាម្យ៉ាងមានដើមកំណើតតាំងពីជំនាន់ដូនតារហូតមកដល់បច្ចុបន្បន្ននៅតែបន្ដផលិតស្រានេះ ដើម្បីរក្សាទុកនូវប្រពៃណីរបស់ខ្លួនដដែល។ហើយចំពោះប្រភេទស្រានេះ
ក៏ត្រូវបានគេយកមកដាក់តាំងលក់នៅតាមតំបន់រមណីដ្ឋាននានា សណ្ឋាគារឬតាមទីផ្សារនានាក្នុងខេត្តមណ្ឌលគិរី។
ការផលិតស្រាពាងនេះគឺបន្សល់ទុកនូវរូបមន្តតាំងពីដូនតារបស់ពួកគាត់មកម្លេះ ដោយការបិតស្រាពាងសព្វថ្ងៃនេះគឺពួកគាត់ធ្វើឡើង ដើម្បីលក់សម្រាប់ផ្គត់ផ្គង់ជីវភាព និងសម្រាប់ដាក់ក្នុងពិធីនានារបស់ពួកគាត់។
បើយោងតាមប្រពៃណីរបស់ពួកគាត់គឺត្រូវប្រើប្រាស់ ស្រា
ពាងនេះជាចាំបាច់គ្រប់ពិធីទាំងអស់ ដូចជាពិធីរៀបការ
ពិធីបូជានិងពិធីសែនព្រេនជាច្រើនទៀតហើយសូម្បីនៅពេលមានមនុស្សស្លាប់
ក៏ត្រូវមានស្រាពាងនេះ ដាក់ឧទ្ទិសដល់អ្នកដែលបានស្លាប់នៅកន្លែងកប់សពនោះផងដែរ។
អ្នកភូមិដដែលបានឲ្យដឹងទៀតថា ការផលិតស្រាពាងគឺមិនមានភាពលំបាកខ្លាំងនោះទេ
ប៉ុន្តែយើងត្រូវការពេលវេលាយូរសម្រាប់ទុកឲ្យជាតិស្រាចេញមកពីធាតុផ្សំ ព្រោះបើយើងបិតហើយភ្លាមយកមកពិសាភ្លាមនោះគឺមិនមានរស់ជាតិទេ។សម្រាប់រូបមន្តផលិតស្រានេះត្រូវគេបញ្ជាក់ថា
គឺមានអង្ករ អង្កាម និងមេតាប៉ែ ដោយវិធីធ្វើនោះដំបូងត្រូវយក អង្ករ និងអង្កាម
ត្រាំទឹកទុកចោល ក្នុងរយៈពេលប្រមាណ៣ទៅ៤ម៉ោង បន្ទាប់មកយើងត្រូវលាងសម្អាតអង្ករ
និងអង្កាមនោះឲ្យស្អាត។ ក្រោយមកទៀតត្រូវយក អង្ករ និងអង្កាម
លាយបញ្ចូលគ្នាដាក់ក្នុងឆ្នាំងចំហុយរយៈពេល២ទៅ៤ម៉ោង រហូតយើងសង្កេតឃើញថា
អង្ករនិងអង្កាម ដែលយើងដាក់ចំហុយនោះឆ្អិន
ទើបយើងយកវាចេញមកទុកឲ្យត្រជាក់រួចហើយយកអង្ករ និងអង្កាម
ដែលយើងចំហុយហើយនោះកូរឲ្យសព្វជាមួយមេតាប៉ែ ដាក់ចូលទៅក្នុងពាង
និងត្រូវរុំមាត់ពាងឲ្យជិតទុកផ្អាប់វាយ៉ាងហោចណាស់រយៈពេល ១៥ថ្ងៃ ទើបអាចយកមកពិសាបាន។
ហើយប្រសិនបើយើងទុកស្រាពាងនោះកាន់តែយូររហូតដល់រាប់សិបឆ្នាំបាននោះ
ស្រានោះនិងកាន់តែមានរស់ជាតិឈ្ងុញឆ្ងាញ់បន្ថែមទៀត។
សម្រាប់ការពិសាស្រាពាងនេះ គឺត្រូវយកទឹកឆៅក៏បាន ទឹកឆ្អិនដែលទុកឲ្យត្រជាក់ក៏បាន ចាក់ចូលក្នុងពាងស្រា
ហើយប្រើបំពុងទុយោរបឺតទឹកស្រាចេញពីពាង បន្ទាប់មកត្រូវចាក់ទឹកចូលក្នុងពាងស្រាបន្ថែមទៀត ដោយយើងប្រើវិធី
នេះរហូតទាល់តែយើងបឺតចេញមកលែងមានជាតិស្រាប្រែជាសាបទើបយើងឈប់ពិសា។សម្រាប់ការចាក់ទឹកចូលពាងស្រានេះ
គឺដាច់ខាតមិនអាចចាក់ទឹកក្ដៅចូលបានទេ ត្រួវប្រើបានតែទឹកត្រជាក់ប៉ុណ្ណោះ ចំណែកឯពាង
ស្រាវិញមានពាងខ្លះគឺបន្សល់តាំងពីដូនតារបស់ពួកគេរាប់រយឆ្នាំមកហើយ
រីឯពាងខ្លះទៀតគឺពួកគេទិញមកពីផ្សារ ដោយពួកគេបច្ចុប្បន្នពុំចេះផលិតពាងស្រានោះទេ ហើយចំពោះបរិមាណអង្ករ
អង្កាម និងមេតាប៉ែដែលយើងមកបិតស្រាពាងនេះ យើងត្រូវប្រើវាតិច ឬច្រើន
តាមជាក់ស្ដែងថាពាងស្រានោះតូចឬធំ។
លក្ខណះពិសេសនោះគឺគេអាចចាក់ទឹកចូលក្នុងពាងស្រា
រួចពិសាររហូតទាល់តែអស់ជាតិតែម្តង៕






No comments:
Post a Comment